នៅក្នុងក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ អតិថិជនដែលបានទំនិញហើយក្នុងរយៈពេល៧ថ្ងៃ អាចសុំប្តូរទំនិញដែលបានទិញរួចហើយជាមួយនឹងទំនិញផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា ឬសុំប្តូរជាសាច់ប្រាក់ ដោយស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងក្រោម៖
- ទំនិញស្ថិតនៅក្នុងលក្ខណៈល្អដូចដើមដែលអាចលក់បន្តជូនភ្ញៀវផ្សេងទៀត ដែលទំនិញនោះគឺមិនបានប្រើប្រាស់ និងនៅមាន Seal ជាប់។
- ទំនិញដែលមិនបែកបាក់ រហែក ឬប្តូរពណ៌ ឬបើកគម្រប
- ទំនិញដែលមានវិក័យបត្រទិញពីក្រុមហ៊ុនត្រឹមត្រូវ
លក្ខខណ្ឌដែលមិនអាចប្តូរទំនិញបាន
- ទំនិញស្ថិតនៅក្នុង promotion
- មិនមានវិក័យបត្រទិញពីក្រុមហ៊ុន
- ផលិតផលដែលត្រូវបានចាត់ទុកថាខូចខាតដោយចេតនា បាក់បែក មិនថែទាំ និងយកត្រលប់មកវិញក្នុងលក្ខខណ្ឌដែលមិនអាចលក់បន្តបាន
- ផលិតផលដែលអតិថិជនធ្លាប់បានស្នើសុំឱ្យសង (claim) ផ្នែកដែលខូចឬផ្នែកដែលបាត់ក្រោយទិញបាន២ឬ៣ថ្ងៃ
- ផលិតផលដែលមិនស្ថិតនៅក្នុងទម្រង់ដើម
- ផលិតផលដែលបាក់បែក ប្រើប្រាស់រួច ឬបើកគម្រប
ដំណើរការនៃការប្តូរទំនិញ៖
ចំពោះអតិថិជនដែលមានបំណងចង់យកទំនិញត្រលប់មកវិញ ត្រូវពិភាក្សាជាមួយផ្នែកលក់នៅក្នុងការិយាល័យជាមុនសិន។ នៅពេលអតិថិជនផ្ញើទំនិញត្រលប់មកវិញ ឬយកទំនិញមកដល់ហាងដោយផ្ទាល់ ត្រូវភ្ជាប់មកវិញនូវវិក័យបត្រទិញមកជាមួយផងដែរនិងត្រូវផ្ញើផលិតផលមកទីតាំងក្រុមហ៊ុនដូចខាងក្រោម៖
ក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ
អាសយដ្ឋាន៖ ផ្ទះលេខ 247 AB ផ្លូវ ២៧១ សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន ក្រុងភ្នំពេញ ប្រទេសកម្ពុជា
ទំនាក់ទំនងលេខទូរស័ព្ទ៖ 086 880 811/ 086 800 811
សំគាល់៖
អតិថិជន គឺជាអ្នកទទួលខុសត្រូវលើថ្លៃផ្ញើផលិតផលត្រលប់មកវិញ។ ប្រសិនបើអតិថិជនមិនបានទូទាត់ថ្លៃផ្ញើជាមុនទេ ខាងក្រុមហ៊ុននឹងធ្វើការកាត់ចំណាយនេះលើថ្លៃទំនិញដែលអតិថិជនបានទិញ។
1) ការប្តូរយកទំនិញផ្សេងទៀត
នៅពេលដែលក្រុមហ៊ុនបានទទួលឥវ៉ាន់ដែលភ្ញៀវផ្ញើត្រលប់មក/ឬយកមកដោយផ្ទាល់ រួចពិនិត្យឃើញថាផលិតផលនៅល្អក្នុងរូបរាងដើម អតិថិជនអាចប្តូរយកទំនិញផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។
2) ការសងប្រាក់វិញ
នៅពេលដែលក្រុមហ៊ុនបានទទួលឥវ៉ាន់ដែលភ្ញៀវផ្ញើត្រលប់មកវិញឬយកមកដោយផ្ទាល់ រួចពិនិត្យឃើញថាផលិតផលនៅល្អក្នុងរូបរាងដើម ក្រុមហ៊ុននឹងធ្វើការបង្វិលប្រាក់សងទៅអតិថិជនវិញ។ ក្រុមហ៊ុននឹងផ្ទេរប្រាក់ត្រលប់ទៅវិញរយៈពេល៣ថ្ងៃក្រោយពីបានទទួលទំនិញ។ នៅពេលបានផ្ទេរប្រាក់រួចហើយ ក្រុមហ៊ុននឹងជូនដំណឹងទៅអតិថិជនតាមទូរស័ព្ទ។
លក្ខខណ្ឌផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន
លក្ខខណ្ឌដែលបានចែងនៅក្នុងការលក់នេះ គឺធ្វើឡើងរវាងក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ ដែលជាក្រុមហ៊ុនមានទីតាំងស្ថិតនៅក្នុងប្រទេសកម្ពុជា មានវិញ្ញាបនបត្រចុះបញ្ជីះបញ្ជសុំប្តូរទំនិញបានវិញ ក់បានលេខ 00016219 ដែលមានទីតាំងចុះបញ្ជីអាសយដ្ឋាននៅផ្ទះលេខ 247 AB, ផ្លូវ 271 សង្កាត់ ទួលទំពូង ២ ខណ្ឌ ចំការមន ក្រុង ភ្នំពេញ និងរវាងអតិថិជនដែលបានធ្វើការបញ្ជាទិញផលិតផលពីក្រុមហ៊ុន គីមរ៉ា ប៊ីលឌីង ត្រេដ តាមរយៈ គេហទំព័រ www.kimra.com.kh ។ ភាគីទាំង២គឺត្រូវអនុវត្តទៅតាមគោលការណ៍ដែលបានចែងក្នុងទម្រង់ការពារអ្នកប្រើប្រាស់នេះ ។